General News

ដល់ក! ឈឺទេ? ប្អូនស្រីក្បត់បងស្រីធម៌​ (មានវីដេអូ Live)

នៅលើបណ្ដាញសង្គមថ្មីៗនេះមានការកើតឡើងនូវរឿងប្លែកៗជាច្រើន ដូចជាថ្មីៗនេះមានរឿងពាក់ព័ន្ធទៅនឹង ការស៊ីពោត បានធ្វើអោយអ្នកលេងបណ្ដាញសង្គម បានចែករំលែក រិះគន់ និងឌឺដងយ៉ាងចាស់ដៃ។ ពេលនេះក៏មានគណនីមួយមានឈ្មោះថា Oun Ka បានបង្ហោះនៅលើគណនីរបស់គាត់អំពី ប្អូនធម៌របស់គាត់បានលួចទាក់ទងប្ដីរបស់គាត់ រឿងយ៉ាងណានោះសូមបន្តអានខាងក្រោម៖ ខាងក្រោមនេះជាសំដីរបស់ម្ចាស់គណនីដែលត្រូវប្អូនធម៌ក្បត់នោះ៖ (អញ់ខំស្រលាញ់ង៉ែងដូចប្អូនបង្កើតង៉ែងហ៊ានដេកមួយប្ដីអញ់ ង៉ែងកុហកអញ់យូរហើយតែអញ់សង្ស័យយូរដែលហើយ តែអញ់ទើបចាប់អារម្មណ៍ង៉ែងអញអត់នឹកស្មានសោះថាង៉ែងដល់ថ្នាក់និងមីថោកទាប់អាថោកទាក់យកគ្នាចុះពួកង៉ែងអាហែង😡😡😡😡😡🔨🔨🔨🗡🗡🗡⛏⛏⛏🔪🔪🔪🔫🔫🔫🔫ជួយស៊ែផងfri allមីថោកអាថោកក្បត់ប្រពន្ធខ្លួនឯងមីស្រីថោកក្បត់បងស្រីធម៍ខ្លួនឯង🔪🔪😡😡😡) តោះមកស្ដាប់ការនិយាយរបស់បងស្រីទាំងអស់គ្នាតាមរយះវីដេអូ ខាងក្រោម៖ ប្រភព៖ Oun Ka

General News

Share លើកទឹកចិត្តគាត់ម្នាក់មួយទៅ! លោកផ្កាយ២ម្នាក់ជួយចេញសងសំណងជំនួសគ្រួសារមួយ

ជិះរ៉ឺម៉កបុកឡាន Lexus Rx300 បែកកញ្ចក់ក្រោយខ្ទេច គ្មានលុយសង បានលោកផ្កាយ២ម្នាក់ជួយចេញសំណងជំនួស !! ភ្នំពេញ – អំពើល្អចេះជួយអ្នកក្រីក្រ ជាគំរូល្អដល់សង្គម រួមគ្នាធ្វើអ្វីល្អៗអោយបានច្រើន។ ហេតុការណ៍ខាងលើនេះ ត្រូវបានដកស្រង់ចេញពីប្រភពហ្វេសប៊ុកមួយដែលបង្ហោះចែកចាយគ្នា ហើយគ្រប់អ្នកលែងហ្វេសប៊ុកសរសើរគ្រប់គ្នានូវទឹកចិត្តលោកឧត្តមសេនីយ៌ទោម្នាក់ដែលគេមិនស្គាល់ឈ្មោះ ។ គេពុំបានបញ្ចាក់ទីតាំងនៃកន្លែងកើតហេតុឡើយ ខណៈសាច់រឿងនេះ មានខ្លឹមសារដូចខាងក្រោម ÷ មានគ្រោះថ្នាក់ចរាចរណ៌មួយគឺ បងប្រុសនិងបងស្រីម្នាក់រួមជាមួយកូនតូចមួយគាត់ជិះរឺម៉កដឹងក្អមនិងឆ្នាំងដីលក់តាមផ្លូវ មិនដឹងជាចៃដន្យអាក្រក់ឬមួយប្តីគាត់ភ្លឹកមើលស្អីបានជា វាក់អឺទៅបុកឡាន លុចសីុស របស់ស្រីម្នាក់បណ្តាលអោយបែកកញ្ចក់ក្រោយនិងកាងឡើងខ្ទេច អស់ ។ ពេលគេអោយសង គាត់អត់មានលុយទេ គេទារតាំងពី ១២០$ រហូតអាណិតគាត់រហូតដល់ចុះមកនៅតែ៨០$ ប៉ុណ្ណោះព្រោះគេអាណិតគាត់ គាតថាគាត់គ្មានលុយទេ គាត់ឈរយំសំពះគេ គាត់ថាគាត់មានតែ ១២មុីនរៀលទេ គាត់ឈរយំ ។ ភ្លាមៗស្រាប់តែមានឡាន លុចសុីស ៤ ៧០ មួយគ្រឿង និងមានបងប្រុសម្នាក់ ចេញពីរថយន្តហើយមកសួរនាំ ខ្ញុំអត់ដឹងគាត់មកពីខាងណាទេ តែគ្រាន់តែឃើញថានៅលើស្មាគាត់មានពាក់ផ្កាយ ២ គាត់មកគាត់ដើរមើលរថយន្តហើយ គាត់ទះស្មារបងស្រីថា អោយបងស្រីទៅចុះគាត់អ្នកចេញជំនួស បងស្រីគាត់អររំភើបយ៉ាងខ្លាំង ហើយគាត់ស្រែកខ្លាំងៗថា […]

General News

មកមើលសត្វចម្លែកៗក្នុងបាតសមុទ្រទាំង១៦ ដែលគ្រាន់តែឃើញក៏គួរឲ្យញញើតដែរ

បរទេស៖ បាតសមុទ្រនៃពិភពលោកមានផ្ទុកទៅដោយសត្វចម្លែកៗ និងគួរឲ្យខ្លាចជាច្រើនប្រភេទ។ នៅក្នុងបាតសមុទ្រមានចាប់តាំងសត្វដែលមានធ្មេញរាប់សិបធ្មេញ រហូតទៅដល់សត្វតូចៗដែលរុកចូលក្នុងខ្លួនសត្វដទៃដើម្បីសុីទៀតផង។ ហេតុនេះហើយបានជាមានមនុស្សជាច្រើនបានចាត់ទុកថាសត្វ ដែលរស់នៅក្នុងបាតសមុទ្រទាំងនេះគឺជាសត្វដ៏គួរឲ្យខ្លាចបំផុត។ ខាងក្រោមជាសត្វចម្លែកៗ និងគួរឲ្យញញើតទាំង១៦ ដែលរស់នៅក្នុងបាតសមុទ្រ៖ Blobfish Blobfish ត្រីធំមួយនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញអុីធឺណេតជាច្រើន ចាត់ទុកថាជាសត្វដែលមានមុខអាក្រក់ជាងគេលើលោក។ ត្រីប្រភេទនេះរស់នៅក្នុងបាតសមុទ្រជម្រៅចាប់ពី ១០០ម៉ែត្រ ទៅ២៨០៤ម៉ែត្រនៅក្នុងមហាសមុទ្រអាត្លង់ទិច ប៉ាសុីហ្វិក និងមហាសមុទ្រឥណ្ឌា។ ស្របពេលដែលប្រភេទត្រីជាច្រើនធ្វើការហែលក្នុងទឹក ត្រីប្រភេទនេះគ្រាន់តែបណ្ដោយខ្លួនឲ្យហូរទៅតាមទឹកតែប៉ុណ្ណោះ។ Atlantic wolffish Atlantic wolffish ត្រីប្រភេទនេះគឺជាប្រភេទសត្វតាមប្រមាញ់សត្វផ្សេងៗនៅក្នុងបាតសមុទ្រ។ ដោយសារតែមានធ្មេញច្រើន សត្វត្រីប្រភេទនេះតាមប្រមាញ់តែទៅលើសត្វដែលមានសំបករឹងដូចជាខ្យងជាដើម។ ទោះជាយ៉ាងណាក៏ដោយសត្វប្រភេទនេះ មិនកាចដាក់មនុស្សនោះទេ បើសិនជាមនុស្សមិនទៅរំខានវា។ សត្វត្រី Atlantic wolffish នេះអាចលូតលាស់បានដល់ទៅប្រវែង ១ម៉ែត្រកន្លះឯណោះ។ ហើយវារស់នៅក្នុងទឹកជម្រៅចាប់ពី ១០០ម៉ែត្រ ទៅដល់៥០០ម៉ែត្រនៅក្នុងមហាសមុទ្រអាត្លង់ទិចខាងជើង និងមហាសមុទ្រអាកទិក។ Vampyroteuthis infernalis Vampyroteuthis infernalis អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះសត្វមឹកប្រភេទនេះ Vampyroteuthis infernalis ដែលមានន័យថា មឹកជញ្ជក់ឈាមមកពីនរក។ បើទោះជាមានឈ្មោះសាហាវយ៉ាងនេះក៏ដោយ សត្វមឹកប្រភេទនេះមិនមែនជាសត្វបឺតឈាមនោះទេ ដោយវាគ្រាន់តែចាំសុីសរីរាង្គតូចៗដែលងាប់ រួចធ្លាក់មកបាតសមុទ្រតែប៉ុណ្ណោះ។ ឆ្លាម Frilled […]

General News

លុយដុល្លារក្លែងក្លាយ ផលិតនៅចិន កំពុងវាយលុកកក្រើកនៅបរទេស

នា​ពេល​ថ្មីៗ​នេះ ប៉ូលិស​ទីក្រុង Green Bay ក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ព្រមាន​មួយ ដោយ​ប្រាប់​ប្រជាជន​ខ្លួន​ឲ្យ​ពិនិត្យ​មើល​លុយ​ដុល្លារ ដែល​ពួកគេ​កំពុង​តែ​ចាយ។ ប៉ូលិស​ខាង​លើ​បាន​ឲ្យ​ដឹង​ថា លុយ​ដុល្លារ​ក្លែងក្លាយ​កំពុងតែ​វាយ​លុក​កក្រើក​ក្នុង​តំបន់ ហើយ​ថែមទាំង​ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​ទៀត​ផង។ ក្នុង​នោះ​ដែរ ប៉ូលិស​និយាយ​ថា វា​មិន​ពិបាក​ឡើយ​ក្នុង​ការ​សម្គាល់​លុយ​ក្លែងក្លាយ​នោះ ដោយសារតែ​វា​មាន​សរសេរ​អក្សរ​ចិន​ពណ៌​ក្រហម​ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ ក្រដាស​ក្លែងក្លាយ​នោះ មាន​សភាព​ដូច​ក្រដាស​ធម្មតា មិន​ដូច​ជា​លុយ​ពិត​ប្រាកដ​ឡើយ។ គួរ​បញ្ជាក់​ថា លុយ​ក្លែងក្លាយ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​នោះ ត្រូវ​បាន​គេ​ដាក់​លក់​លើ​អនឡាញ ហើយ​ប៉ូលិស​ធ្លាប់​បាន​ឃើញ​ក្រដាស ២០ដុល្លារ , ៥០ដុល្លារ និង ១០០ដុល្លារ​ទៀត​ផង។ យ៉ាងណាមិញ លុយ​ក្លែងក្លាយ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ នៅ​ក្នុង​ការ​ជួញ​ដូរ​គ្រឿងញៀន ខណៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក​ឃើញ​ជាមួយ​ក្មេងៗ៕

General News

ចង់ក្លាយជាអ្នកដឹកនាំជោគជ័យ ត្រូវមានចំណុចខ្លាំងទាំងប្រាំនេះ!

ដើម្បីក្លាយជាដឹកនាំដ៏ជោគជ័យមួយរូប វាមិនមែនជារឿងងាយស្រួលនោះទេ។ ដោយមិនបាច់សង្ស័យច្រើន អ្នកដឹកនាំជោគជ័យជាប្រភេទមនុស្ស ដែលមានសមត្ថភាពខ្ពស់ក្នុងដោះស្រាយបញ្ហា និងជាមនុស្សដែលទទួលបានការកោតគោរពពីបុគ្គលិកនយោជិក។ ខាងក្រោមជាចំណុចខ្លាំងទាំងប្រាំយ៉ាង អ្នកដឹកនាំគ្រប់រូបត្រូវតែមាន៖ ១. ផែនការ ឬគម្រោងច្បាស់លាស់ ជាទូទៅមនុស្សជាច្រើនពុំដឹងថា តើខ្លួនគួរធ្វើអ្វីបន្តនៅពេលអនាគត។ ផ្ទុយគ្នានេះ អ្នកដឹកនាំជោគជ័យគ្រប់រូបប្រាកដក្នុងចិត្តពីអ្វីដែលខ្លួនឯងគួរធ្វើ ពោលគឺទាមទារឲ្យមានគម្រោង ឬផែនការច្បាស់លាស់ ក៏ដូចជាចក្ខុវិស័យសម្លឹងឆ្ពោះទៅមុខឲ្យបានវែងឆ្ងាយ។ ២. ការសម្រេចចិត្ត ពេលធ្វើការសម្រេចចិត្ត អ្នកដឹកនាំជោគជ័យច្បាស់ជាមិនរុញរាក្នុងការសម្រេចគោលបំណងរបស់ខ្លួន ហើយប្រសិនបើបានសម្រេចចិត្តធ្វើអ្វីមួយ ពួកគេនឹងព្យាយាមធ្វើវាឲ្យបាន ដោយមិនផ្លាស់ប្តូរគំនិត លុះត្រាចាំបាច់ត្រូវបត់បែនតាមកាលៈទេសៈ។ ៣. ភាពជឿជាក់ ជាទូទៅភាពជឿជាក់គឺជាកម្លាំងចិត្តដ៏សំខាន់មួយ ដែលជំរុញឲ្យមានភាពជោគជ័យ។ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប ទាមទារទំនុកចិត្តលើខ្លួនឯងយ៉ាងមុតមាំ ពោលគឺពុំមានភាពភ័យខ្លាច ដែលវាជាចំណុចយ៉ាងសំខាន់មួយអ្នកមិនគួរមើលរំលង។ ៤. ស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើ អ្នកគួរតែធ្វើអ្វីដែលខ្លួនស្រឡាញ់ ឫអ្វីដែលខ្លួនឯងផ្ទាល់ស្រមៃចង់ធ្វើ ដូច្នេះវារឿងសំខាន់ក្នុងការសម្រេចគោលបំណងដែលខ្លួនបានគិត។ ពេលអ្នកច្បាស់ពីអ្វីដែលខ្លួនអ្នកចង់ធ្វើ នោះក្រុមការងារអ្នកនឹងឈរពីក្រោយគាំទ្រអ្នកជានិច្ច។ ៥. ការបន្ទាបខ្លួន ទោះបីភាពជឿជាក់ជាចំណុចសំខាន់អ្នកដឹកនាំគ្រប់រូបគួរមានយ៉ាងណាក៏ដោយ ក៏ការជឿជាក់លើខ្លួនឯងជ្រុលពេក គឺជាអ្វីដែលអ្នកមិនគួរធ្វើ។ អ្នកដឹកនាំជោគជ័យភាគច្រើន ជាប្រភេទមនុស្សដែលទទួលយកគំនិតអ្នកដទៃ ឬទទួលយកការរិះគន់ក្នុងគោលបំណងដើម្បីស្ថាបនា។ ជាលទ្ធផលពួកគេទទួលបានទំនាក់ទំនងល្អ និងការកោតគោរពពីសំណាក់បុគ្គលិកនិយោជិក៕