General News

អុញនោះ! ស្រីស្អាត លីតា ចេញមុខបកអាក្រាតអតីតសង្ឃ ស្រិល វណ្ណា ថានិយាយពាក្យបោកប្រាស់ទាំងស្រុង (មានវីដេអូ)

ភ្នំពេញ៖ ព័ត៌មានចម្រូងចម្រាស ដែលកំពុងសាយភាយពេញបណ្តាញសង្គម រឿងរវាងអតីតព្រះចៅអធិកាវត្ត ស្រិល វណ្ណា និងនារីវ័យក្មេង លីតា កាន់តែកើនឡើងមិនថយចុះ ព្រោះថានៅពេលនេះកញ្ញា លីតា ដែលត្រូវមហាជនគិតថាជាមនុស្សស្រីនិយាយពាក្យកុហក បានចេញមុខបកអាក្រាតបន្ទាប់ពីអតីតសង្ឃ ស្រិល វណ្ណា បកស្រាយថា លោកត្រូវគ្រួសារខាងស្រីដាក់ថ្នាំ និងធ្វើបាបលោកជាដើម។

ជាក់ស្តែង ផ្អែកលើវីដេអូប្រមាណជា ១៣នាទីរបស់កញ្ញា លីតា បានចេញមុខបកស្រាយថា អតីតសង្ឃ ស្រិល វណ្ណា បាននិយាយមួលបង្កាច់នាងទាំងស្រុង ដែលថានាងដាក់ថ្នាំចូលក្នុងពោត និងបញ្ជាឲ្យលោកធ្វើអ្វីដោយមិនដឹងខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ នារីសាច់សខ្ចីរូបនេះ បានបន្ថែមទៀតថា អតីតសង្ឃរូបនេះ ជាមនុស្សដែលញៀននឹងល្បែង ចូលចិត្តលេងចាក់ឆ្នោតជាដើមផងដែរ។

ម៉្យាងវិញទៀត លីតា នាងថែមទាំងបង្ហាញភស្តុតាងជាវីដេអូឃ្លីប និងសំឡេង ដើម្បីបញ្ជាក់អំពីទង្វើរបស់អតីតសង្ឃរូបនេះ ដែលធ្លាប់ប្រព្រឹត្តផ្ទុយពីសាសនាថែមទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *