General News

ភ្លៀង-ខ្យល់មួយប្រាវមុននេះ… សឹងតែប៉ះជីវិតមនុស្សគ្រប់គ្នា​ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​​នៅ​មុន​​នេះរសៀលថ្ងៃទី​០៩ មិថុនា ក៏​​បណ្តាល​ឱ្យ​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ទឹកក្រូច​មួយមាន​​កម្ពស់​ប្រហែល​៧ ទៅ​៨​ម៉ែត្របាន​ដួលរ​លំបាក់​សង្កត់ពីលើ​រថយន្ត​កាម​រី​បាឡែន​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ស្ថិត​នៅ​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​បាក់​ស្លាក​ផ្ទាំង​បា​៉​ណូ​ដ៏​ធំ​នេះ សំណាងល្អ​ដែល​មិន​មាន​​មនុស្ស​ណា​​ម្នាក់​រងគ្រោះថ្នាក់​នោះ​​ទេ ។ ហើយ​បច្ចុប្បន្ន ស្ថិត​នៅ​កន្លែង​កើតហេតុកំពុង​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំងណាស់​ ព្រោះ​តែ​ស្លាកប៉ាណូ​​នេះបាន​បាក់​ធ្លាក់​មក គឺ​​បិទផ្លូវ​សឹង​មួយ​ចំហៀង​​ទៅ​​ហើយ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការ​អន្តរាគមន៍​ បញ្ចៀស​ការ​កកស្ទះ​នេះ ។ សូម​ក្រើនរំលឹក​ផង​ដែរ ​ទៅ​​ដល់​បងប្អូន​​ទាំងអស់​ មិន​ថា​នៅ​ទី​កន្លែងណា គឺ​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយ​ថ​ហេតុនេះ ព្រោះ​គ្រោះ​ធម្មជាតិ ​មិនដូចពីមុននោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *