General News

ស្ទើរមិនជឿ! កប់ទេ? នេះទ្រព្យដែលសល់ពីការលក់ Online ប៉ុន្មានឆ្នាំនេះ

នៅលើបណ្ដាញសង្គមមួយដែលមានឈ្មោះ Sonita Mako បានបង្ហោះសាររៀបរាប់អំពីការលក់អនឡាញរបស់ខ្លួនដែលបានបន្សល់នូវទ្រព្យសម្បត្តិហូរហៀរជាច្រើន ដែលមិនគួរអោយជឿទាល់តែសោះ។

ខាងក្រោមនេះជាសំដីទាំងស្រង់របស់គាត់៖

(ទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្លះៗសល់ពីការរកសុីកំបុិកកំប៉ុកលក់onlineរយះពេលមួយឆ្នាំកន្លះមកនេះ(ចាប់ផ្តេីមលក់ដំបូងខែ12ឆ្នាំ2016) មិនមែនយកមកpostអ៊ួតអីទេ តែចង់បង្ហាញប្រាប់ទៅដល់ប្អូនៗ រឺបងស្រីមួយចំនួនដែលគាត់ឆាតមកចង់ធ្វេីតំណាងចែកចាយស្ករGluta G-Mazeរបស់អូន តែអូនសំគាល់ឃេីញថា ភាគច្រេីនពួកគាត់និយាយសំដីមួយឃ្លាដូចគ្នា គឺថា”ខ្ញុំអត់ធ្លាប់លក់ អត់ចេះលក់ទេ” ខ្លាចលក់មិនដាច់៕ល៕ ចង់ប្រាប់ទៅវិញថា គ្មានអ្នកណាកេីតមកភ្លាមឆ្លាក់ពាក្យថា”ចេះ”ជាប់ពីលេីក្បាលមកទេ ហេីយក៏គ្មានអ្នកណាឆ្លាតជាងអ្នកណាប៉ុន្មានដែរ មានតែអ្នកដែលខ្ជិលនឹងអ្នកខំប្រឹងប្រែង… និយាយពីខ្ញុំខ្លួនឯងផ្ទាល់ អ្នកស្គាល់គ្រួសារខ្ញុំគាត់ដឹងហេីយ អ្នកផ្ទះខ្ញុំទាំងខាងប៉ានឹងខាងម៉ាក់គឺអ្នកធ្វេីការរាជការទាំងអស់ អត់មានអ្នកណារកសុីអីមួយទេ មានតែខ្ញុំមួយហ្នឹងដែលទៅធ្វេីការអោយគេអត់កេីត ព្រោះពេលធ្វេីការលុយប្រាក់ខែ អត់រួចថ្លៃMakeup សុីចុក សាំងឡានផងហ្នឹង… ចុឹងក៏បែកគំនិតលក់ឡេលេងៗទៅ ព្រោះប្រេីខ្លួនឯង ហេីយគេសួរច្រេីនដែរពីផលិតផលខ្ញុំប្រេីប្រាស់… លក់ដំបូង ខ្ញុំចេះតែគិតលុយថ្លៃឥវ៉ាន់ហេីយនឹងប្រាប់របៀបប្រេីប្រាស់ប៉ុន្នឹងឯង… ក្បាលមួយតែឯងសុត គ្មានឪពុកម្តាយជួយចង្អុលបង្ហាញផ្លូវ ជួយផ្ចុងផ្តេីម បោះទុនអោយរកអី ទេ ដូចនិយាយចុឹងពួកគាត់អត់មានអ្នកណាដឹងរឿងរកសុីអីទេ… លក់តាំងពីកម្មុងឥវ៉ាន់មកលក់ម្តងៗអស់អត់ដល់300$ផង រហូតដល់ឥលូវ កម្មុងម្តងក្បែរមុឺនដុល្លារ…. និយាយអោយស្រួលយល់ គឺខ្ញុំកេីតចេញពីចំនុចសូន្យមកតែម្តង រហូតមកដល់ចំណុចនេះ ទោះខ្ញុំមិនទាន់ធ្វេីបានល្អ មិនទាន់ជោគជយ័ខ្លាំង តែយ៉ាងហោចណាស់ ខ្ញុំមិនដែលនឹកស្មានថាមានខ្ញុំមានថ្ងៃនេះទេ ថ្ងៃដែលមិនលារដៃសុំលុយប៉ាម៉ាក់ចាយ មិនរំអុកទារដូរឡាន មិនដាក់ខ្លួនជាបន្ទុកអោយពួកគាត់ ថ្ងៃដែលអាចឯករាជ្យលេីខ្លួនឯងបាន… និយាយដូចហែកកេរ្តិខ្លួនឯងតិចចុះ កាលនៅរៀនលេខបាតតារាងរហូត គេចសាលាឡេីងប្រធានថ្នាក់ខ្ជិលកត់អវត្តមាន….តាំងពីនៅតូច និយាយពីល្ងង់មហាសែនល្ងង់ រៀនមុខភ្លេចក្រោយ រៀនក្រោយភ្លេចមុខ ធ្វេីកិច្ចការផ្ទះលេីកណា ក៏ម៉ែវ៉ៃដែរ… តែឥលូវមេីលក្នុងរូបថតខ្ញុំpostខាងលេីហ្នឹងទៅ ថាវាបែបមុិច??? នេះមេីលតែរបស់បានហេីយ ខ្ញុំខ្ជិលថតbalanceក្នុងសៀវភៅធនាគារខ្ញុំអោយមេីល កុំអោយវាអស់អាចម៍អស់នោមពេក តែចង់ប្រាប់ថាគិតត្រឹមដេីមខែនេះ ក្បែរៗតា50kហ្នឹងឯង 😂😂😂😂 ហេីយកុំនិយាយថា មកពីវាសនា រឺសំណាង… ខ្ញុំអត់បានដេកលក់សុខៗ មានទេវតាហោះយកឡេមកអោយលក់ទេ ហេីយក៏មិនមែនម្ង៉ៃនៅតែស្ងៀមមានគេមកទិញដែរ postឡេីងគេunfriendចោលអស់ហេីយ… សរសេរcaptionពន្យល់គេចង់បែកគ្រាប់ភ្នែក មិនមែនមានអ្នកអោយcopyពីគេមកស្រាប់ៗទេណា… ឆាតឡេីងស្អកករសឹងតែរាល់ថ្ងៃ បាយទឹកមិនដែលទៀងពេលផង…. គ្មានស្អីបានមកដោយស្រួលទេ… លក់ដំបូង មានអ្នកស្គាល់គ្នាគេរិះគន់ទៀតណ៎ ថាមុខមាត់ម៉ែឪប៉ុន្នឹងដែរ កូនអត់មានការងាអីធ្វេី ទៅលក់ឡេតាមonline…. តែអត់ខ្វល់ ម៉ាក់អូនប្រដៅថា របរអីក៏ដោយ អោយតែកុំឆក់ប្លន់គេ កុំបៀតបៀនអ្នកដ៏ទៃ កុំលក់កេរ្តិខ្មាស់ សុតតែជារបរត្រឹមត្រូវមិនថោកទាប…
សរុបសេចក្តី បេីខ្លួនយេីងគ្មានការតាំងចិត្តខ្លួនឯង ទោះចង់ជួយក៏មិនដឹងជួយពីណាទៅណាដែរ មិនទាន់សាកផងថាមិនកេីតទៅហេីយ… ពេលមានឱកាសរវល់តែខ្លាច ដល់ពេលគេចាប់យកអស់ តាំងស្តាយក្រោយ… បេីគេកូនអ្នកមាន ម៉ែឪសល់ទ្រព្យអោយវាល់លាន វាមានទៅស្អី មិនរកក៏មិនខ្វះចាយ… តែសំរាប់ខ្ញុំ ខ្ញុំចង់លេីកទឹកចិត្តអោយយេីងអាចរកចំណូលបានខ្លួនឯង ទោះតិចរឺច្រេីន វាជាសមត្ថភាពយេីងពិតប្រាកដ និយាយមែនពេលចេះរកលុយបានខ្លួនឯងទេីបដឹងថាសប្បាយចិត្តខ្លាំងប៉ុន្នា គ្រប់កាក់គ្រប់សេន សុតតែមានតំលៃ ☺☺☺☺)

Image may contain: car and outdoor

No automatic alt text available.

Image may contain: indoor

No automatic alt text available.

No automatic alt text available.

No automatic alt text available.

Image may contain: ring

ប្រភព៖ Sonita Mako

Leave a Reply

Your email address will not be published. Required fields are marked *