General News

មកស្គាល់មហាវិទ្យាល័យទាំង ១០ ដែលមានតម្លៃសិក្សា ថ្លៃជាងគេបំផុត

ការសិក្សាគឺជាដំណាក់កាលដ៏សំខាន់មួយក្នុងជីវិតរបស់យើងម្នាក់ៗហើយវារឹតតែចាំបាច់ទៀតក្នុងការជ្រើសរើសយកស្ថាប័នមួយដែលអាចធានាថាមានគុណភាពល្អដល់ការសិក្សារបស់សិស្ស តាំងពីពេលចាប់ផ្តើមរហូតដល់ចប់។

យ៉ាងណាមិញ យើងនឹងនាំលោកអ្នកមកស្គាល់ មហាវិទ្យាល័យដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោម៖

Hamilton college
១០. មហាវិទ្យាល័យ Hamilton
មហាវិទ្យាល័យ Hamilton មានទីតាំងស្ថិតនៅទីក្រុងញូវយ៉ក ចាប់បើកដំណើរការតាំងពីឆ្នាំ១៧៩៣ មកម្ល៉េះ ហើយតម្លៃក្នុងការសិក្សានៅទីនោះ មានតម្លៃរហូតដល់ទៅ ៦៦ ៧១០ដុល្លារក្នុងមួយឆ្នាំឯណោះ។

Vassar College
៩. មហាវិទ្យាល័យ Vassar
មហាវិទ្យាល័យ Vassar ស្ថិតនៅក្នុងទីក្រុងញូវយ៉ក និងបង្កើតឡើងតាំងពីឆ្នាំ១៨៦១ ដែលគេស្គាល់ថាជាមហាវិទ្យាល័យកំពូលស្រ្តីនៅលើលោក ប៉ុន្តែក៏បានផ្លាស់ប្តូរមកជាស្ថាប័នអប់រំទូទៅនៅឆ្នាំ ១៩៦៩។ តម្លៃក្នុងការសិក្សានៅទីនោះគឺ ៦៨ ១១០ដុល្លារក្នុងមួយឆ្នាំជាតម្លៃមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន។

Haverford College
៨.មហាវិទ្យាល័យ Haverford
មហាវិទ្យាល័យ Haverford គឺស្ថិតនៅក្នុងរដ្ឋផេនស៊ីវ៉ានីយ៉ាដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៨៨៣។ តម្លៃក្នុងការសិក្សារបស់មហាវិទ្យាល័យមួយនេះគឺ ៦៨ ៧១២ដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញ វាមានប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយគឺជាម្ចាស់ពានរង្វាន់ណូបែល ខាងផ្នែកវប្បធម៌។

Scripps College
៧.មហាវិទ្យាល័យ Scripps
មហាវិទ្យាល័យ Scripps គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៦ហើយជាប់ឈ្មោះជាមហាវិទ្យាល័យល្អបំផុតមួយសម្រាប់ស្ត្រី។ តម្លៃសិក្សារបស់មហាវិទ្យាល័យនេះគឺ ៦៩ ២៦០ដុល្លារក្នុងមួយឆ្នាំ។

Bard College
៦.មហាវិទ្យាល័យ Bard
មហាវិទ្យាល័យ Bard គឺស្ថិតនៅក្នុងទីក្រុងញូវយ៉ក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៦០ ហើយក៏ជាប់ក្នុងបញ្ជីមហាវិទ្យាល័យល្អបំផុតទាំង៥០ របស់អាមេរិកផងដែរ។ តម្លៃសិក្សានៅទីនោះគឺ ៦៩ ៧៨៧ដុល្លារក្នុងមួយឆ្នាំ។

Dartmouth College
៥. មហាវិទ្យាល័យ Dartmouth
មហាវិទ្យាល័យ Dartmouth ស្ថិតនៅក្នុងកណ្តាលរដ្ឋហេមស្សាយ៍របស់សហរដ្ឋអាមេរិក។វាគឺជាមហាវិទ្យាល័យដែលមានវ័យចំណាស់បំផុតចំណាត់ថ្នាក់ទី៩ក្នុងប្រទេស។ វាមានហេដ្ឋារចនាសម្ព័នដ៏ល្អឥតខ្ចោះផ្នែកស្ថាបត្យកម្ម។ តម្លៃក្នុងការសិក្សារបស់មហាវិទ្យាល័យនេះគឺ ៧១ ៤០៩ដុល្លារក្នុងមួយឆ្នាំ។

Harvey Mudd College
៤.មហាវិទ្យាល័យ Harvey Mudd
មហាវិទ្យាល័យ Harvey Mudd គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយវាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៥មក ដោយផ្តោតលើបច្ចេកវិទ្យា វិស្វកម្មវិទ្យាសាស្ត្រ និងគណិតវិទ្យា។ តម្លៃសិក្សានៅក្នុងមហាវិទ្យាល័យនេះគឺ ៧៤ ៤២៨ដុល្លារក្នុងមួយឆ្នាំ។

Claremont Mckenna College
៣.មហាវិទ្យាល័យ Claremont Mckenna
មហាវិទ្យាល័យ Claremont Mckenna គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៦ ដែលមានសមាជិកផ្សេងៗជាដៃគូសហការដូចជា មហាវិទ្យាល័យ Scripps ជាដើម។ តម្លៃក្នុងការសិក្សានៅក្នុងមហាវិទ្យាល័យនេះគឺ ៧៩ ៧៧០ដុល្លារក្នុងមួយឆ្នាំ។

Sarah Lawrence College
២. មហាវិទ្យាល័យ Sarah Lawrence
មហាវិទ្យាល័យ Sarah Lawrence គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៦។ វាមានបច្ចេកទេសបង្រៀនដូចទៅនឹងសាកលវិទ្យាល័យដ៏ល្បីល្បាញ OXFORD។ តម្លៃសិក្សាក្នុងមហាវិទ្យាល័យនេះគឺ ១២៨ ៦៧២ដុល្លារក្នុងមួយឆ្នាំ។

Williams College
១.មហាវិទ្យាល័យ Williams
ក្នុងនាមជាមហាវិទ្យាល័យដែលមានតម្លៃសិក្សាខ្ពស់ជាងគេបំផុតរហូតដល់ទៅ ១៣៨ ៤០០ដុល្លារក្នុងមួយឆ្នាំ មហាវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៧៩៣ នៅរដ្ឋម៉ាសាឈូសេត។ មហាវិទ្យាល័យនេះស្ថិតក្នុងចំណាត់ថ្នាក់ទី១ផងដែរ ក្នុងផ្នែកវិស័យអប់រំល្អបំផុតនៅសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *