General News

មកមើលសត្វចម្លែកៗក្នុងបាតសមុទ្រទាំង១៦ ដែលគ្រាន់តែឃើញក៏គួរឲ្យញញើតដែរ

បរទេស៖ បាតសមុទ្រនៃពិភពលោកមានផ្ទុកទៅដោយសត្វចម្លែកៗ និងគួរឲ្យខ្លាចជាច្រើនប្រភេទ។

នៅក្នុងបាតសមុទ្រមានចាប់តាំងសត្វដែលមានធ្មេញរាប់សិបធ្មេញ រហូតទៅដល់សត្វតូចៗដែលរុកចូលក្នុងខ្លួនសត្វដទៃដើម្បីសុីទៀតផង។ ហេតុនេះហើយបានជាមានមនុស្សជាច្រើនបានចាត់ទុកថាសត្វ ដែលរស់នៅក្នុងបាតសមុទ្រទាំងនេះគឺជាសត្វដ៏គួរឲ្យខ្លាចបំផុត។

ខាងក្រោមជាសត្វចម្លែកៗ និងគួរឲ្យញញើតទាំង១៦ ដែលរស់នៅក្នុងបាតសមុទ្រ៖

Blobfish
Blobfish
ត្រីធំមួយនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញអុីធឺណេតជាច្រើន ចាត់ទុកថាជាសត្វដែលមានមុខអាក្រក់ជាងគេលើលោក។ ត្រីប្រភេទនេះរស់នៅក្នុងបាតសមុទ្រជម្រៅចាប់ពី ១០០ម៉ែត្រ ទៅ២៨០៤ម៉ែត្រនៅក្នុងមហាសមុទ្រអាត្លង់ទិច ប៉ាសុីហ្វិក និងមហាសមុទ្រឥណ្ឌា។

ស្របពេលដែលប្រភេទត្រីជាច្រើនធ្វើការហែលក្នុងទឹក ត្រីប្រភេទនេះគ្រាន់តែបណ្ដោយខ្លួនឲ្យហូរទៅតាមទឹកតែប៉ុណ្ណោះ។

Atlantic wolffish
Atlantic wolffish
ត្រីប្រភេទនេះគឺជាប្រភេទសត្វតាមប្រមាញ់សត្វផ្សេងៗនៅក្នុងបាតសមុទ្រ។ ដោយសារតែមានធ្មេញច្រើន សត្វត្រីប្រភេទនេះតាមប្រមាញ់តែទៅលើសត្វដែលមានសំបករឹងដូចជាខ្យងជាដើម។ ទោះជាយ៉ាងណាក៏ដោយសត្វប្រភេទនេះ មិនកាចដាក់មនុស្សនោះទេ បើសិនជាមនុស្សមិនទៅរំខានវា។

សត្វត្រី Atlantic wolffish នេះអាចលូតលាស់បានដល់ទៅប្រវែង ១ម៉ែត្រកន្លះឯណោះ។ ហើយវារស់នៅក្នុងទឹកជម្រៅចាប់ពី ១០០ម៉ែត្រ ទៅដល់៥០០ម៉ែត្រនៅក្នុងមហាសមុទ្រអាត្លង់ទិចខាងជើង និងមហាសមុទ្រអាកទិក។

Vampyroteuthis infernalis
Vampyroteuthis infernalis
អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះសត្វមឹកប្រភេទនេះ Vampyroteuthis infernalis ដែលមានន័យថា មឹកជញ្ជក់ឈាមមកពីនរក។ បើទោះជាមានឈ្មោះសាហាវយ៉ាងនេះក៏ដោយ សត្វមឹកប្រភេទនេះមិនមែនជាសត្វបឺតឈាមនោះទេ ដោយវាគ្រាន់តែចាំសុីសរីរាង្គតូចៗដែលងាប់ រួចធ្លាក់មកបាតសមុទ្រតែប៉ុណ្ណោះ។

ឆ្លាម Frilled
សត្វឆ្លាមប្រភេទនេះត្រូវបានគេចាត់ទុកថាជាផូសុីលរស់ ដោយសារតែវាមានលក្ខណៈពិសេសជាច្រើនដែលស្រដៀងទៅនឹងដូនតារបស់វា ហើយរូបរាងរបស់វាមិនបានប្រែប្រួលខ្លាំងនោះទេ អស់រយៈពេលរាប់ពាន់ឆ្នាំនេះមក។

សត្វចម្លែកប្រភេទនេះរស់នៅក្នុងមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាសុីហ្វិក។ វាអាចលូតលាស់បានដល់ទៅប្រវែង ២ម៉ែត្រឯណោះ ហើយវាចាប់យកសត្វមឹក ត្រី និងឆ្លាមដទៃៗទៀតជាចំណី។

Anglerfish
Anglerfish
សត្វត្រីប្រភេទនេះគឺមានឈ្មោះល្បីដោយសារតែ វាមានស្បែកម្យ៉ាងនៅលើក្បាលរបស់វា ដែលសត្វត្រីនេះប្រើដើម្បីធ្វើជានុយសម្រាប់ទាក់ទាញចំណី។ សត្វប្រភេទនេះរស់នៅក្នុងមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រអង់តាក់ទិក ដែលពេលខ្លះគេធ្លាប់ឃើញវារស់នៅក្នុងជម្រៅជ្រៅជាង ១៥០០ម៉ែត្រទៀតផង។

Grenadier
Grenadier
សត្វត្រីប្រភេទនេះ នៅក្នុងទឹកសមុទ្រដែលមានសីតុណ្ហភាពក្ដៅ។ ដោយសារតែរាងកាយរបស់វា សត្វត្រីនេះត្រូវបានគេហៅក្រៅថា កន្ទុយកណ្ដុរ។

Goblin shark
ឆ្លាម goblin
ត្រីឆ្លាមប្រភេទនេះអាចត្រូវបានគេស្គាល់បាន ដោយសារតែវាជាប្រភេទសត្វកម្រមួយដែលរស់នៅក្នុងបាតសមុទ្រ ហើយថែមទាំងមានរាងចម្លែកខុសគេទៀតផង។

ត្រីឆ្លាមនេះមានធ្មេញដល់ទៅ ៥០ ឯណោះ ហើយត្រីញីអាចលូតលាស់ទៅដល់ប្រវែង ២៧សង់ទីម៉ែត្រ ស្របពេលដែលត្រីឈ្មោលមានប្រវែងមធ្យម ២១សង់ទីម៉ែត្រ។

ឆ្លាមខ្មោច
ឆ្លាមខ្មោច
ត្រីឆ្លាមប្រភេទនេះត្រូវបានគេដាក់ឈ្មោះថាឆ្លាមខ្មោច ដោយសារតែរាងកាយរបស់វា។ ត្រីប្រភេទនេះរស់នៅក្នុងតំបន់ទឹកត្រជាក់នានាជុំវិញពិភពលោក ហើយវារស់នៅក្នុងជម្រៅចាប់ពី ២,៥គីឡូម៉ែត្រឡើងទៅ។ ត្រីឆ្លាមខ្មោចនេះមានប្រវែងចាប់ពី ៦០ ទៅដល់ ២០៣សង់ទីម៉ែត្រ។

មានភស្តុតាងពីការរុករកមួយបានបង្ហាញថា ត្រីប្រភេទនេះបានរស់នៅលើភពផែនដីអស់រយៈពេល ២៨០លានឆ្នាំមកហើយ។

ត្រីខ្មោច
ត្រីខ្មោច
ត្រីប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០១៦ ដោយមានការរុករកមួយនៅក្នុង Mariana Trench ដែលជាតំបន់ដែលមានជម្រៅជ្រៅជាងគេបំផុតក្នុងលោក។ ត្រីខ្មោចនេះត្រូវបានគេរកឃើញនៅក្នុងជម្រៅ ២៥០០ម៉ែត្រ។

Pacific viperfish
Pacific viperfish
ត្រីប្រភេទនេះមិនងាយត្រូវបានមនុស្សរកឃើញនោះទេ ហើយវាកាចដូចដែលរូបរាងវាបានបង្ហាញអីចឹង ដោយវាធ្វើការទាក់ទាញចំណីឲ្យហែលមកកាន់វាដោយបញ្ចេញពន្លឺពីភ្នែកទាំងគូរបស់វា។ ត្រីប្រភេទនេះអាចលូតលាស់ដល់ប្រវែង ៣០សង់ទីម៉ែត្រ។

Hagfish
Hagfish
សត្វប្រភេទនេះត្រូវបានគេស្គាល់យ៉ាងច្រើនដោយសាររបៀបសុីចំណីរបស់វា ដោយវាសុីតែសាកសពសត្វតែប៉ុណ្ណោះ ហើយធម្មតាវាចាក់ចូលក្នុងសាកសពរបស់សត្វដទៃដើម្បីសុី។ សត្វប្រភេទនេះមានប្រវែងចាប់ពី ៤០ ទៅដល់ ១០១សង់ទីម៉ែត្រ ហើយថែមទាំងអាចរស់នៅក្នុងមហាសមុទ្រជម្រៅ ១៧០៦ម៉ែត្រទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *