General News

លុយដុល្លារក្លែងក្លាយ ផលិតនៅចិន កំពុងវាយលុកកក្រើកនៅបរទេស

នា​ពេល​ថ្មីៗ​នេះ ប៉ូលិស​ទីក្រុង Green Bay ក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ព្រមាន​មួយ ដោយ​ប្រាប់​ប្រជាជន​ខ្លួន​ឲ្យ​ពិនិត្យ​មើល​លុយ​ដុល្លារ ដែល​ពួកគេ​កំពុង​តែ​ចាយ។

ប៉ូលិស​ខាង​លើ​បាន​ឲ្យ​ដឹង​ថា លុយ​ដុល្លារ​ក្លែងក្លាយ​កំពុងតែ​វាយ​លុក​កក្រើក​ក្នុង​តំបន់ ហើយ​ថែមទាំង​ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​ទៀត​ផង។ ក្នុង​នោះ​ដែរ ប៉ូលិស​និយាយ​ថា វា​មិន​ពិបាក​ឡើយ​ក្នុង​ការ​សម្គាល់​លុយ​ក្លែងក្លាយ​នោះ ដោយសារតែ​វា​មាន​សរសេរ​អក្សរ​ចិន​ពណ៌​ក្រហម​ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ ក្រដាស​ក្លែងក្លាយ​នោះ មាន​សភាព​ដូច​ក្រដាស​ធម្មតា មិន​ដូច​ជា​លុយ​ពិត​ប្រាកដ​ឡើយ។

គួរ​បញ្ជាក់​ថា លុយ​ក្លែងក្លាយ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​នោះ ត្រូវ​បាន​គេ​ដាក់​លក់​លើ​អនឡាញ ហើយ​ប៉ូលិស​ធ្លាប់​បាន​ឃើញ​ក្រដាស ២០ដុល្លារ , ៥០ដុល្លារ និង ១០០ដុល្លារ​ទៀត​ផង។

យ៉ាងណាមិញ លុយ​ក្លែងក្លាយ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ នៅ​ក្នុង​ការ​ជួញ​ដូរ​គ្រឿងញៀន ខណៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក​ឃើញ​ជាមួយ​ក្មេងៗ៕

Image result for fake dollar

Leave a Reply

Your email address will not be published. Required fields are marked *