General News

BREAKING NEWS: សម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រៃនប់, សម្តេចក្រុមព្រះ និងអ្នកម្នាងរងរបួសធ្ងន់

(ព្រះសីហនុ)៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។ អ្នកម្នាង អ៊ុក ផល្លា និងសម្តេចក្រុមព្រះ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ៕

General News

Messi បញ្ចេញអារម្មណ៍ពិត ក្រោយស៊ុតប៉េណាល់ទីអត់ចូលយប់មិញ

រុស្ស៊ី៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi មានការសោកស្ដាយយ៉ាងខ្លាំង ដោយមិនអាចស៊ុតបញ្ចូលទីគ្រាប់បាល់ពិន័យ១១ម៉ែត្រ ដែលនាំឲ្យក្រុមរបស់គេបានត្រឹមស្មើក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងលទ្ធផល ១-១។ Messi ក្រោយបញ្ចប់ការប្រកួតកាលពីយប់មិញ ខែ្សប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានបញ្ចេញអារម្មណ៍ទាំងសោកស្ដាយថា៖ «ខ្ញុំទទួលខុសត្រូវគ្រប់យ៉ាង សម្រាប់ការស្មើមួយនេះ។ គំនិតគឺនៅតែដដែល ពោលគឺយើងត្រូវតែយកឈ្នះការប្រកួតបន្ទាប់។ ពួកយើងសមនឹងធើ្វបានល្អជាងនេះ»។ Messi សូមបញ្ជាក់ថា Messi នឹងត្រូវដឹកនាំក្រុមអាហ្សង់ទីន ទៅប៉ះក្រុមជម្រើសជាតិក្រូអាត នៅថៃ្ងទី២២ ខាងមុខនេះ វេលាម៉ោង ១រំលងអាធ្រាត មុនប៉ះនីហ្សេរីយ៉ា នាការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុ៕

General News

ស្តែងៗ! អេនី ហ្សាម បន្លំចាប់របស់សំខាន់ ករុណា ពេជ្រ ទាំងកណ្តាលវាល (មានវីដេអូ)

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលឃើញ តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា អេនី ហ្សាម បន្លំចាប់របស់សំខាន់ ករុណា ពេជ្រ ទាំងកណ្តាលវាល។ យ៉ាងណាមិញ ទាំងនេះផ្អែកលើវីដេអូមួយ បានបង្ហោះកាលពីម្សិលមិញនេះ បង្ហាញពីសកម្មភាពឈុតខុសរបស់កម្មវិធី “ឆ្ងាញ់ទេ” ដែលមានលោក រ៉ូលីន អ្នកនាង កាតុ និងលោក ករុណា ពេជ្រ ធ្វើជាពិធីករផងដែរ។ ទោះជាយ៉ាងណាក្តី សកម្មភាពដែលកញ្ញា អេនី ហ្សាម បន្លំចាប់របស់សំខាន់ លោក ករុណា ពេជ្រ នោះ គ្រាន់តែជាឈុតខុសរបស់កម្មវិធីតែប៉ុណ្ណោះ មិនមានអ្វីលើសពីនេះនោះទេ៕ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

General News

សមាជិកព្រឹទ្ធសភារបស់រុស្ស៊ី ហាមនារីរុស្ស៊ីមិនឲ្យរួមភេទជាមួយបុរសបរទេស ក្នុងព្រឹត្តិការណ៍ World Cup ព្រោះហេតុផលនេះ

រុស្សុី៖ សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ បានអំពាវនាវដល់នារីៗរុស្ស៊ីក៏ដូចជាបានហាមពួកគេមិនឱ្យរួមភេទជាមួយបុរសបរទេសដែលមកទស្សនាការប្រកួតបាល់ទាត់ពិភពលោក។ Govorit Moskva នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ Govorit Moskva លោកស្រី Tamara Pletnyova ប្រធានគណៈកម្មាធិការ Duma ស្តីពីគ្រួសារស្រ្តី និងកុមារបាននិយាយថា រូបគាត់មានការព្រួយបារម្ភអំពីការកើតមានឡើងនៃវិបត្តិកូនកំព្រាឪពុក ស្របពេលដែលវិបត្តិនេះធ្លាប់បានកើតឡើងម្តងរួចមកហើយកាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៨០។ មុនការប្រកួតចាប់ផ្តើមនៅទីក្រុងម៉ូស្គូនៅរាត្រីនេះដែលក្រុមម្ចាស់ផ្ទះរុស្ស៊ីនឹងជួបជាមួយប្រទេសអារ៉ាប៊ីសាអូឌីត លោកស្រីបាននិយាយថាពលរដ្ឋរុស្ស៊ីជាពិសេសស្រ្តីគួរតែបញ្ឈប់ការរួមភេទជាប្រញាប់ បើសិនជាមិនចង់ឲ្យកូនរបស់គេដែលបានកើតមកហើយគ្មានឪពុកនឹងគេ។ គួរតែកសាងក្រុមគ្រួសារមួយឲ្យល្អរស់នៅជាមួយគ្នាបង្កើតកូននិងអប់រំពួកគេឲ្យបានត្រឹមត្រូវនិងស្របច្បាប់វិញ៕

General News

ទើបតែ ១៣ឆ្នាំសោះ បោកឪពុកម្តាយឡើងឈ្ងុយ ថាត្រូវគេចាប់ជំរិត ដើម្បីចង់បានលុយរាប់ពាន់ដុល្លារ ទៅទិញទូរស័ព្ទស៊េរីទំនើប!

ចិន៖ ជារឿងនឹកស្មានមិនដល់ ដែលក្មេងប្រុសអាយុទើបតែ ១៣ឆ្នាំ ជនជាតិចិនម្នាក់ ហ៊ានសម្ដែងឈុតឆាកបោកប្រាស់ឪពុកម្តាយខ្លួនឯង ថាត្រូវបានគេចាប់ជំរិត ដើម្បីចង់បានលុយរាប់ពាន់ដុល្លារ ទៅទិញទូរស័ព្ទស៊េរីទំនើបកាន់ប្រើ តែទីបំផុតត្រូវបែកការណ៍។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនេះ ក្នុងទីក្រុង Leshan ខេត្តស៊ីឈួន ប្រទេសចិន។ ក្មេងប្រុសបោកប្រាស់ខាងលើនេះ ត្រូវបានគេហៅឈ្មោះថា Xiaojun អាយុ១៣ឆ្នាំ។ ក្នុងថ្ងៃកើតហេតុនោះ ក្មេងប្រុស Xiaojun ត្រូវបានគេរាយការណ៍ រូបគេបានព្យាយាមប្រើគ្រប់វិធីសាស្រ្ត ដើម្បីចង់បានលុយចំនួន ៥០,០០០យ័ន ឬប្រហែលជិត ៨ម៉ឺនដុល្លារអាមេរិក ដោយធ្វើជាទូរស័ព្ទទៅម្តាយរបស់គេ ហើយប្រាប់ថា ខ្លួនត្រូវបានគេចាប់ជំរិត។ យ៉ាងណាមិញ បើយោងតាមកាសែតក្នុងស្រុក Chengdu Business News បានឲ្យដឹងថា នៅប្រហែលជាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនោះ ស្រ្តីជាម្តាយឈ្មោះ Zhang Li បានទទួលការហៅចូលទូរស័ព្ទ លេខពីទីក្រុងប៉េកាំង មកកាន់ទូរស័ព្ទដៃរបស់ខ្លួនក្នុងខេត្តស៊ីឈួន។ ក្មេងប្រុស Xiaojun ត្រូវប៉ូលិសសួរចម្លើយ ស្រ្តីជាម្តាយរូបនេះ បានឮសូរសំឡេងកូនប្រុសរបស់ខ្លួនស្រែកយំថា៖ «ម៉ាក់! […]

General News

ចិញ្ចើមមហាវិថីព្រះនរោត្តមចាប់ពីវត្តភ្នំ ដល់វិមានឯករាជ្យ នឹងក្រាលការឺឡាថ្មី ដែលនឹងធ្វើឲ្យសោភ័ណភាពកាន់តែស្រស់ស្អាត និងងាយស្រួលសម្រាប់អ្នកថ្មើរជើង

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងឲ្យដឹងថា តាមចិញ្ចើមមហាវិថីព្រះនរោត្តម ចាប់ពីវត្តភ្នំ រហូតដល់វិមានឯករាជ្យ នឹងរៀបចំក្រាលការឺឡាថ្មី ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមមហាវិថីនេះផង និងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកថ្មើរជើងផងដែរ។ បើតាមការជូនដំណឹងរប់សក្រសួងសាធារណការ បានបញ្ជាក់ថា ការរៀបចំការឺឡានេះ នឹងមានរៀបចំឲ្យគំនូសផ្លូវសម្រាប់ជនពិការផងដែរ ដែលជាការជួយឲ្យជនពិការអាចធ្វើដំណើរតាមចិញ្ចើមមហាវិថីនេះកាន់តែងាយស្រួល។ ជាការកត់សម្គាល់បច្ចុប្បន្ន​រាជធានីភ្នំពេញ បាននិងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាទាំងសួនច្បារសាធារណៈ ការរៀបចំសណ្តាប់ធ្នាប់តាមដងវិថី ការរៀបចំគំនូសផ្លូវជាដើម ដែលជាការរួមចំណែកជួយលើកសម្រស់រាជធានីភ្នំពេញកាន់តែស្រស់ស្អាត។ ការរៀបចំចិញ្ចើមមហាវិថីព្រះនរោត្តមនេះ ក៏ជាការរួមចំណែករៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងរាជធានីភ្នំពេញ ជួយលើកសោភ័ណភាពផង ហើយក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលចូលចិត្តធ្វើដំណើរថ្មើរជើងផងដែរ៕

General News

ភ្លៀង-ខ្យល់មួយប្រាវមុននេះ… សឹងតែប៉ះជីវិតមនុស្សគ្រប់គ្នា​ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខណៈ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​​នៅ​មុន​​នេះរសៀលថ្ងៃទី​០៩ មិថុនា ក៏​​បណ្តាល​ឱ្យ​ស្លាក​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ទឹកក្រូច​មួយមាន​​កម្ពស់​ប្រហែល​៧ ទៅ​៨​ម៉ែត្របាន​ដួលរ​លំបាក់​សង្កត់ពីលើ​រថយន្ត​កាម​រី​បាឡែន​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ស្ថិត​នៅ​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។ សេចក្តីរាយការណ៍​បន្ត​ថា ករណី​បាក់​ស្លាក​ផ្ទាំង​បា​៉​ណូ​ដ៏​ធំ​នេះ សំណាងល្អ​ដែល​មិន​មាន​​មនុស្ស​ណា​​ម្នាក់​រងគ្រោះថ្នាក់​នោះ​​ទេ ។ ហើយ​បច្ចុប្បន្ន ស្ថិត​នៅ​កន្លែង​កើតហេតុកំពុង​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំងណាស់​ ព្រោះ​តែ​ស្លាកប៉ាណូ​​នេះបាន​បាក់​ធ្លាក់​មក គឺ​​បិទផ្លូវ​សឹង​មួយ​ចំហៀង​​ទៅ​​ហើយ ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការ​អន្តរាគមន៍​ បញ្ចៀស​ការ​កកស្ទះ​នេះ ។ សូម​ក្រើនរំលឹក​ផង​ដែរ ​ទៅ​​ដល់​បងប្អូន​​ទាំងអស់​ មិន​ថា​នៅ​ទី​កន្លែងណា គឺ​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយ​ថ​ហេតុនេះ ព្រោះ​គ្រោះ​ធម្មជាតិ ​មិនដូចពីមុននោះទេ ។

General News

អុញនោះ! ស្រីស្អាត លីតា ចេញមុខបកអាក្រាតអតីតសង្ឃ ស្រិល វណ្ណា ថានិយាយពាក្យបោកប្រាស់ទាំងស្រុង (មានវីដេអូ)

ភ្នំពេញ៖ ព័ត៌មានចម្រូងចម្រាស ដែលកំពុងសាយភាយពេញបណ្តាញសង្គម រឿងរវាងអតីតព្រះចៅអធិកាវត្ត ស្រិល វណ្ណា និងនារីវ័យក្មេង លីតា កាន់តែកើនឡើងមិនថយចុះ ព្រោះថានៅពេលនេះកញ្ញា លីតា ដែលត្រូវមហាជនគិតថាជាមនុស្សស្រីនិយាយពាក្យកុហក បានចេញមុខបកអាក្រាតបន្ទាប់ពីអតីតសង្ឃ ស្រិល វណ្ណា បកស្រាយថា លោកត្រូវគ្រួសារខាងស្រីដាក់ថ្នាំ និងធ្វើបាបលោកជាដើម។ ជាក់ស្តែង ផ្អែកលើវីដេអូប្រមាណជា ១៣នាទីរបស់កញ្ញា លីតា បានចេញមុខបកស្រាយថា អតីតសង្ឃ ស្រិល វណ្ណា បាននិយាយមួលបង្កាច់នាងទាំងស្រុង ដែលថានាងដាក់ថ្នាំចូលក្នុងពោត និងបញ្ជាឲ្យលោកធ្វើអ្វីដោយមិនដឹងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ នារីសាច់សខ្ចីរូបនេះ បានបន្ថែមទៀតថា អតីតសង្ឃរូបនេះ ជាមនុស្សដែលញៀននឹងល្បែង ចូលចិត្តលេងចាក់ឆ្នោតជាដើមផងដែរ។ ម៉្យាងវិញទៀត លីតា នាងថែមទាំងបង្ហាញភស្តុតាងជាវីដេអូឃ្លីប និងសំឡេង ដើម្បីបញ្ជាក់អំពីទង្វើរបស់អតីតសង្ឃរូបនេះ ដែលធ្លាប់ប្រព្រឹត្តផ្ទុយពីសាសនាថែមទៀតផង៕ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

General News

មកស្គាល់មហាវិទ្យាល័យទាំង ១០ ដែលមានតម្លៃសិក្សា ថ្លៃជាងគេបំផុត

ការសិក្សាគឺជាដំណាក់កាលដ៏សំខាន់មួយក្នុងជីវិតរបស់យើងម្នាក់ៗហើយវារឹតតែចាំបាច់ទៀតក្នុងការជ្រើសរើសយកស្ថាប័នមួយដែលអាចធានាថាមានគុណភាពល្អដល់ការសិក្សារបស់សិស្ស តាំងពីពេលចាប់ផ្តើមរហូតដល់ចប់។ យ៉ាងណាមិញ យើងនឹងនាំលោកអ្នកមកស្គាល់ មហាវិទ្យាល័យដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោម៖ Hamilton college ១០. មហាវិទ្យាល័យ Hamilton មហាវិទ្យាល័យ Hamilton មានទីតាំងស្ថិតនៅទីក្រុងញូវយ៉ក ចាប់បើកដំណើរការតាំងពីឆ្នាំ១៧៩៣ មកម្ល៉េះ ហើយតម្លៃក្នុងការសិក្សានៅទីនោះ មានតម្លៃរហូតដល់ទៅ ៦៦ ៧១០ដុល្លារក្នុងមួយឆ្នាំឯណោះ។ Vassar College ៩. មហាវិទ្យាល័យ Vassar មហាវិទ្យាល័យ Vassar ស្ថិតនៅក្នុងទីក្រុងញូវយ៉ក និងបង្កើតឡើងតាំងពីឆ្នាំ១៨៦១ ដែលគេស្គាល់ថាជាមហាវិទ្យាល័យកំពូលស្រ្តីនៅលើលោក ប៉ុន្តែក៏បានផ្លាស់ប្តូរមកជាស្ថាប័នអប់រំទូទៅនៅឆ្នាំ ១៩៦៩។ តម្លៃក្នុងការសិក្សានៅទីនោះគឺ ៦៨ ១១០ដុល្លារក្នុងមួយឆ្នាំជាតម្លៃមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន។ Haverford College ៨.មហាវិទ្យាល័យ Haverford មហាវិទ្យាល័យ Haverford គឺស្ថិតនៅក្នុងរដ្ឋផេនស៊ីវ៉ានីយ៉ាដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៨៨៣។ តម្លៃក្នុងការសិក្សារបស់មហាវិទ្យាល័យមួយនេះគឺ ៦៨ ៧១២ដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញ វាមានប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយគឺជាម្ចាស់ពានរង្វាន់ណូបែល ខាងផ្នែកវប្បធម៌។ Scripps College ៧.មហាវិទ្យាល័យ Scripps មហាវិទ្យាល័យ Scripps គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៦ហើយជាប់ឈ្មោះជាមហាវិទ្យាល័យល្អបំផុតមួយសម្រាប់ស្ត្រី។ តម្លៃសិក្សារបស់មហាវិទ្យាល័យនេះគឺ […]

General News

ស្ទើរមិនជឿ! កប់ទេ? នេះទ្រព្យដែលសល់ពីការលក់ Online ប៉ុន្មានឆ្នាំនេះ

នៅលើបណ្ដាញសង្គមមួយដែលមានឈ្មោះ Sonita Mako បានបង្ហោះសាររៀបរាប់អំពីការលក់អនឡាញរបស់ខ្លួនដែលបានបន្សល់នូវទ្រព្យសម្បត្តិហូរហៀរជាច្រើន ដែលមិនគួរអោយជឿទាល់តែសោះ។ ខាងក្រោមនេះជាសំដីទាំងស្រង់របស់គាត់៖ (ទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្លះៗសល់ពីការរកសុីកំបុិកកំប៉ុកលក់onlineរយះពេលមួយឆ្នាំកន្លះមកនេះ(ចាប់ផ្តេីមលក់ដំបូងខែ12ឆ្នាំ2016) មិនមែនយកមកpostអ៊ួតអីទេ តែចង់បង្ហាញប្រាប់ទៅដល់ប្អូនៗ រឺបងស្រីមួយចំនួនដែលគាត់ឆាតមកចង់ធ្វេីតំណាងចែកចាយស្ករGluta G-Mazeរបស់អូន តែអូនសំគាល់ឃេីញថា ភាគច្រេីនពួកគាត់និយាយសំដីមួយឃ្លាដូចគ្នា គឺថា”ខ្ញុំអត់ធ្លាប់លក់ អត់ចេះលក់ទេ” ខ្លាចលក់មិនដាច់៕ល៕ ចង់ប្រាប់ទៅវិញថា គ្មានអ្នកណាកេីតមកភ្លាមឆ្លាក់ពាក្យថា”ចេះ”ជាប់ពីលេីក្បាលមកទេ ហេីយក៏គ្មានអ្នកណាឆ្លាតជាងអ្នកណាប៉ុន្មានដែរ មានតែអ្នកដែលខ្ជិលនឹងអ្នកខំប្រឹងប្រែង… និយាយពីខ្ញុំខ្លួនឯងផ្ទាល់ អ្នកស្គាល់គ្រួសារខ្ញុំគាត់ដឹងហេីយ អ្នកផ្ទះខ្ញុំទាំងខាងប៉ានឹងខាងម៉ាក់គឺអ្នកធ្វេីការរាជការទាំងអស់ អត់មានអ្នកណារកសុីអីមួយទេ មានតែខ្ញុំមួយហ្នឹងដែលទៅធ្វេីការអោយគេអត់កេីត ព្រោះពេលធ្វេីការលុយប្រាក់ខែ អត់រួចថ្លៃMakeup សុីចុក សាំងឡានផងហ្នឹង… ចុឹងក៏បែកគំនិតលក់ឡេលេងៗទៅ ព្រោះប្រេីខ្លួនឯង ហេីយគេសួរច្រេីនដែរពីផលិតផលខ្ញុំប្រេីប្រាស់… លក់ដំបូង ខ្ញុំចេះតែគិតលុយថ្លៃឥវ៉ាន់ហេីយនឹងប្រាប់របៀបប្រេីប្រាស់ប៉ុន្នឹងឯង… ក្បាលមួយតែឯងសុត គ្មានឪពុកម្តាយជួយចង្អុលបង្ហាញផ្លូវ ជួយផ្ចុងផ្តេីម បោះទុនអោយរកអី ទេ ដូចនិយាយចុឹងពួកគាត់អត់មានអ្នកណាដឹងរឿងរកសុីអីទេ… លក់តាំងពីកម្មុងឥវ៉ាន់មកលក់ម្តងៗអស់អត់ដល់300$ផង រហូតដល់ឥលូវ កម្មុងម្តងក្បែរមុឺនដុល្លារ…. និយាយអោយស្រួលយល់ គឺខ្ញុំកេីតចេញពីចំនុចសូន្យមកតែម្តង រហូតមកដល់ចំណុចនេះ ទោះខ្ញុំមិនទាន់ធ្វេីបានល្អ មិនទាន់ជោគជយ័ខ្លាំង តែយ៉ាងហោចណាស់ ខ្ញុំមិនដែលនឹកស្មានថាមានខ្ញុំមានថ្ងៃនេះទេ ថ្ងៃដែលមិនលារដៃសុំលុយប៉ាម៉ាក់ចាយ មិនរំអុកទារដូរឡាន មិនដាក់ខ្លួនជាបន្ទុកអោយពួកគាត់ ថ្ងៃដែលអាចឯករាជ្យលេីខ្លួនឯងបាន… និយាយដូចហែកកេរ្តិខ្លួនឯងតិចចុះ […]